នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការងារសំខាន់ៗរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សម្រាប់អនុវត្តន៍នាពេលខាងមុខ នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តម លោកជំទាវអគ្គនាយក អគ្គនាយិកា អគ្គនាយករង នៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការ ព្រមទាំងអង្គភាពជំនាញពាក់ព័ន្ធ៕
ប្រភព៖នាយកដ្ឋានព័ត៌មាន